នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នំា២០២៤ វេលាម៉ោង ៩ៈ០០ នាទីព្រឹក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពិភាក្សាអំពី"ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥" ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងគម្រោវិនិយោគសាធារណៈ និងតាមប្រភពហិរញ្ញប្បទាននីមួយៗ ព្រមទំាងផ្តល់នូវវិធានការយុទ្ធសាស្រ្តបន្ថែម ដើម្បីដោះស្រាយនូវបញ្ហាប្រឈមពាកព័ន្ធ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនំា និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។